Ministry of Information, https://amchamcambodia.net/wp-content/uploads/2022/03/logo-ministry-information.png, https://www.information.gov.kh

ថ្ងៃនេះ រាជរដ្ឋាភិបាលប្រកាសខេត្តព្រៃវែង ជាខេត្តអស់មីន
Add Your Heading Text Here
- May 18, 2022
ឯកឧត្ដមទេសរដ្ឋមន្រ្ដី លី ធុជ អនុប្រធានទី១ អាជ្ញាធរមីនបានប្រកាសថា ខេត្តព្រៃវែង ជាខេត្តអស់មីន ហើយនេះគឺជាថ្ងៃប្រវត្តិសាស្រ្តមិនត្រឹមតែសម្រាប់ប្រជាជនខេត្តព្រៃវែងប៉ុណ្ណោះទេ គឺជាថ្ងៃប្រវត្តិសាស្រ្តសម្រាប់ប្រជាជនកម្ពុជាទាំងមូល ក្នុងការអបអរសាទរខេត្តព្រៃវែង ជាខេត្តអស់មីន។ ការប្រកាសនេះ ក្នុងពិធីអបអរសាទរការប្រកាសខេត្ដព្រៃវែង ជាខេត្ដអស់មីន ដែលបានប្រព្រឹត្តទៅនៅសាលប្រជុំសាលាខេត្តព្រៃវែង នាថ្ងៃទី១២ ខែឧសភា ឆ្នាំ២០២២ ដោយមានការចូលរួមពីតំណាងក្រសួង-ស្ថាប័ន ឯកឧត្តម ជា សុមេធី អភិបាលនៃគណៈអភិបាលខេត្តព្រៃវែង ក្រុមប្រឹក្សាខេត្ត តំណាងដៃគូអភិវឌ្ឍន៍ តំណាងស្ថានទូតប្រចាំនៅកម្ពុជា ប្រតិបត្តិករបោសសម្អាតមីនជាតិ-អន្តរជាតិ វិស័យឯកជន និងមន្រ្តីរាជការជុំវិញខេត្ត ក្រោមការជួយគាំទ្រពីសភាពាណិជ្ជកម្មអាម៉េរិកប្រចាំនៅកម្ពុជា (AmCham) និងប្រតិបត្តិការបោសសម្អាតដោយកងកម្លាំងនៃមជ្ឈមណ្ឌលជាតិគ្រប់គ្រងកងកម្លាំងរក្សាសន្តិភាព បោសសម្អាតមីន និងកាកសំណល់សង្រ្គាម (NPMEC)។ នេះបើតាមហ្វេសប៊ុកផ្លូវការរបស់ឯកឧត្ដមទេសរដ្ឋមន្រ្ដី លី ធុជ។